កិច្ចការ 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។ ព្រះគម្ពីរខ្មែរសាកល រីឯយើងវិញ យើងនឹងផ្ចង់ស្មារតីក្នុងការអធិស្ឋាន និងក្នុងការបម្រើខាងព្រះបន្ទូល”។ Khmer Christian Bible រីឯយើងវិញ យើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាន និងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ អាល់គីតាប រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីទូរអា និងបម្រើបន្ទូលរបស់អុលឡោះ»។ |
អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ
ដ្បិតទោះបើខ្ញុំប្រកាសដំណឹងល្អមែន តែនោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ព្រោះជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើខានមិនបាន ហើយបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះវរដល់ខ្ញុំហើយ។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាសម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងសម្រាប់អស់អ្នកដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាម។
លោកអេប៉ាប្រាស ជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ ហើយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។