កាលព្រះបាននាំទូលបង្គំចាកចេញពីក្រុមគ្រួសារឪពុករបស់ទូលបង្គំមក ទូលបង្គំបាននិយាយប្រាប់នាងថា "សុំអូនអាណិតដល់បងយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ ត្រូវនិយាយពីបងថា គាត់ជាបងប្រុសខ្ញុំ"»។
កិច្ចការ 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកពេត្រុសមានប្រសាសន៍ទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើលហ្ន៎ ជើងអស់អ្នកដែលបញ្ចុះសពប្តីរបស់នាង នៅនឹងមាត់ទ្វារស្រាប់ហើយ គេនឹងសែងនាងយកទៅដែរ»។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏និយាយនឹងនាងថា៖ “ហេតុអ្វីបានជាពួកអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីនាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ”។ Khmer Christian Bible ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា នឹងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ អាល់គីតាប ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ |
កាលព្រះបាននាំទូលបង្គំចាកចេញពីក្រុមគ្រួសារឪពុករបស់ទូលបង្គំមក ទូលបង្គំបាននិយាយប្រាប់នាងថា "សុំអូនអាណិតដល់បងយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ ត្រូវនិយាយពីបងថា គាត់ជាបងប្រុសខ្ញុំ"»។
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»
៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ
ដូច្នេះ ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេ ដោយពាក្យថា៖ «ចូររកទឹកឲ្យពួកយើងផឹកផង»។ លោកម៉ូសេឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះយេហូវ៉ា?»
លោកដាក់ឈ្មោះកន្លែងនោះថា "ម៉ាសា" និង "មេរីបា" ដោយព្រោះកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ា ដោយពោលថា "តើព្រះយេហូវ៉ាគង់ក្នុងចំណោមពួកយើងមែនឬ?"
ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់ នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិត នឹងមានជំនួយជួយឲ្យរួច។
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «មានសេចក្តីចែងទុកដូច្នេះទៀតថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។
គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។
ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាសាកល្បងព្រះ ដោយដាក់នឹមនៅកពួកសិស្សដូច្នេះ? សូម្បីតែបុព្វបុរសរបស់យើង ឬយើងផ្ទាល់ក៏ពុំអាចនឹងទ្រាំទ្របានផង
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។
យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក