កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។
កិច្ចការ 28:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីរួចជីវិត ទើបយើងដឹងថាកោះនោះឈ្មោះម៉ាល់ត៍។ Khmer Christian Bible ពេលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្នោះមេលីត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត អាល់គីតាប កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ |
កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។
ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។
លុះភ្លឺឡើង គេមើលស្រុកនោះមិនស្គាល់ទេ តែគេឃើញឆកសមុទ្រដែលមានវាលខ្សាច់ ហើយគេចង់តម្រង់សំពៅឲ្យទៅកឿងនៅទីនោះ ប្រសិនបើអាច។
ឯអ្នកដែលនៅសល់ តោងបន្ទះក្តារ ឬបំណែកសំពៅទៅតាមក្រោយ។ ដូច្នេះ គេទាំងអស់គ្នាក៏បានទៅដល់គោកដោយសុវត្ថិភាព។