ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ចុះ​សំពៅ​មួយ​ពី​ក្រុង​អា‌ត្រាមីត ដែល​បម្រុង​នឹង​ចេញ​ទៅ​កំពង់​ផែ​នានាតាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី។ យើង​ចេញ​ដំណើរ​ទៅ​ទាំង​មានលោក​អើរី‌ស្តាក ជាអ្នក​ស្រុក​ម៉ា‌សេ‌ដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច រួម​ដំណើរ​ជា‌មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ យើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​តាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរី‌ស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច ទៅ​ជា​មួយ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនីក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក



កិច្ចការ 27:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ


នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។


កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។


ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។


ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។


គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី


លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ


គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។


កាល​បាន​ចូល​ចត​នៅ​ក្រុង​ស៊ីរ៉ា‌គូស យើងស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។


ពេល​យើង​មក​ដល់​ក្រុង​រ៉ូម គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ុល​ស្នាក់​នៅ​ម្នាក់​ឯង ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក។


អ្នក​ស្រុក​នោះបាន​ទទួល​យើងដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា ដ្បិត​គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ព្រោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។


លោក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​ម៉ាកុស ជា​ក្មួយ​លោក​បាណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា ប្រសិន‌បើ​គាត់​មក សូម​អ្នក​រាល់​គ្នា​ទទួល​គាត់​ចុះ។


ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។