ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។
កិច្ចការ 26:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្ដេច លោកទេសាភិបាល និងព្រះនាងបេរេនីស ព្រមទាំងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទាំងស្ដេច អភិបាល និងបេរេនីស ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេក៏ក្រោកឡើង។ Khmer Christian Bible ពេលនោះ ទាំងស្ដេច ទាំងព្រះនាងបេរេនីស និងលោកអភិបាល ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេបានក្រោកឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រិយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង អាល់គីតាប ស្តេច លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង |
ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។
ដូច្នេះ នៅថ្ងៃបន្ទាប់ ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស បានយាងចូលមកក្នុងសាលាក្តីយ៉ាងអធឹកអធម មានទាំងមេទ័ពធំ និងពួកនាម៉ឺនធំៗនៅទីក្រុងនោះហែហមមកជាមួយ។ បន្ទាប់មក លោកភេស្ទុសបានបញ្ជាគេឲ្យនាំលោកប៉ុលចូលមក។
កាលអ្នកទាំងអស់ថយចេញទៅ គេក៏ពិភាក្សាគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងស្លាប់ ឬដាក់គុកឡើយ»។
ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។