ដ្បិតព្រះរាជាជ្រាបអំពីហេតុការណ៍ទាំងនេះហើយ ខ្ញុំបាទទូលស្ដេចដោយក្លាហាន ដ្បិតខ្ញុំបាទជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយលាក់កំបាំងនឹងស្ដេចទេ ដ្បិតហេតុការណ៍នេះមិនមែនធ្វើនៅកៀនកោះមួយណាឡើយ។
កិច្ចការ 26:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណាអ័គ្រីប៉ា តើព្រះអង្គជឿទំនាយរបស់ពួកហោរាឬទេ? ទូលបង្គំដឹងថាព្រះអង្គជឿ!»។ ព្រះគម្ពីរខ្មែរសាកល ព្រះបាទអ័គ្រីប៉ាអើយ តើព្រះករុណាជឿបណ្ដាព្យាការីឬទេ? ខ្ញុំព្រះបាទដឹងថាព្រះករុណាជឿហើយ”។ Khmer Christian Bible ឱស្ដេចអ័គ្រីប៉ាអើយ! តើព្រះអង្គជឿអ្នកនាំព្រះបន្ទូលដែរឬទេ? ខ្ញុំដឹងថាព្រះអង្គជឿ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ អាល់គីតាប សូមជម្រាបស្តេច តើស្តេចជឿពួកណាពីឬទេ? ខ្ញុំដឹងថា ស្តេចពិតជាជឿមែន!»។ |
ដ្បិតព្រះរាជាជ្រាបអំពីហេតុការណ៍ទាំងនេះហើយ ខ្ញុំបាទទូលស្ដេចដោយក្លាហាន ដ្បិតខ្ញុំបាទជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយលាក់កំបាំងនឹងស្ដេចទេ ដ្បិតហេតុការណ៍នេះមិនមែនធ្វើនៅកៀនកោះមួយណាឡើយ។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «តើអ្នកកំពុងតែបញ្ចុះបញ្ចូលយើង ឲ្យត្រឡប់ជាគ្រីស្ទបរិស័ទរហ័សយ៉ាងនេះឬ?»