ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។
កិច្ចការ 25:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះជាមួយយើងខ្ញុំ។ សូមទតមើលបុរសនេះ ដែលសាសន៍យូដាទាំងប៉ុន្មានបានប្តឹងមកទូលបង្គំ កាលនៅក្រុងយេរូសាឡិម និងនៅទីនេះដែរ ដោយស្រែកថា គាត់មិនគួររស់នៅតទៅទៀតទេ។ ព្រះគម្ពីរខ្មែរសាកល ភេស្ទុសមានប្រសាសន៍ថា៖ “ព្រះបាទអ័គ្រីប៉ា និងអស់លោកដែលមានវត្តមានជាមួយយើងខ្ញុំអើយ សូមមើលបុរសនេះដែលប្រជាជនយូដាទាំងអស់បានប្ដឹងមកខ្ញុំ ទាំងនៅយេរូសាឡិម និងនៅទីនេះផង ដោយស្រែកថាមិនត្រូវឲ្យគាត់រស់នៅតទៅទៀតទេ។ Khmer Christian Bible ដោយនិយាយថា៖ «ឱ ស្ដេចអ័គ្រីប៉ា និងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើង បុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ ទាំងនៅក្រុងយេរូសាឡិម និងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំ ដោយស្រែកថា គាត់មិនសមរស់នៅទៀតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោកដែលនៅទីនេះ។ បុរសដែលព្រះរាជា និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា នឹងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ អាល់គីតាប លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច និងជម្រាបអស់លោក ដែលនៅទីនេះ។ បុរសដែលស្តេច និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។ |
ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។
ពេលលោកប៉ុលមកដល់ ពួកសាសន៍យូដាដែលចុះពីក្រុងយេរូសាឡិមមក នាំគ្នាឈរជុំវិញលោក ហើយចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចបង្ហាញភស្តុតាងបាន។