បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ដោយឃើញមនុស្ស ដែលបានជួយខ្ញុំនៅមាត់ទ្វារ
កិច្ចការ 25:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើខ្ញុំបាទបានធ្វើអ្វីខុស ហើយបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់ នោះខ្ញុំបាទមិនរុញរានឹងស្លាប់ឡើយ។ ប៉ុន្ដែ បើរឿងដែលអស់លោកទាំងនោះចោទខ្ញុំបាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងប្រគល់ខ្ញុំបាទទៅឲ្យគេបានឡើយ។ ខ្ញុំបាទសូមរើក្តីនេះទៅសេសារវិញ»។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ប្រសិនបើខ្ញុំបានធ្វើខុស ឬប្រព្រឹត្តអ្វីសមតែស្លាប់ នោះខ្ញុំមិនប្រកែកនឹងស្លាប់ទេ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកទាំងនេះកំពុងចោទប្រកាន់ខ្ញុំមិនពិតវិញ នោះគ្មានអ្នកណាអាចប្រគល់ខ្ញុំទៅពួកគេបានឡើយ។ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅសេសារ”។ Khmer Christian Bible បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ អាល់គីតាប ប្រសិនបើខ្ញុំមានទោសអ្វី ឬបានប្រព្រឹត្ដអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំទៅឲ្យគេឡើយ។ ខ្ញុំសូមឡើងទៅស្តេចអធិរាជវិញ»។ |
បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ដោយឃើញមនុស្ស ដែលបានជួយខ្ញុំនៅមាត់ទ្វារ
មួយទៀត ហោរាយេរេមាក៏ទូលសួរព្រះបាទសេដេគាថា៖ «តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺន ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ?
ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។
ប៉ុន្ដែ កាលលោកប៉ុលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ពួកសាសន៍យូដាថា៖ «ពួកសាសន៍យូដាអើយ ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋណាមួយ ខ្ញុំសមនឹងទទួលស្តាប់អ្នករាល់គ្នា
ប៉ុន្តែ នៅពេលគេយកខ្សែមកចងសន្ធឹងលោកប៉ុល នោះលោកក៏មានប្រសាសន៍ទៅមេទ័ពរងដែលឈរនៅជិតនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យវាយសាសន៍រ៉ូមនឹងរំពាត់ ដោយមិនបានកាត់ទោសដូច្នេះឬ?»
ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។
កាលបានពិគ្រោះជាមួយក្រុមប្រឹក្សារបស់លោករួចហើយ លោកភីស្ទុសឆ្លើយថា៖ «អ្នកបានសុំរើក្តីទៅសេសារហើយ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។
ប៉ុន្ដែ ពេលលោកប៉ុលសូមរើក្តីទៅព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់កាត់ក្តី នោះទូលបង្គំក៏បង្គាប់គេឲ្យឃុំគាត់ទុកសិន រហូតដល់ពេលទូលបង្គំមានឱកាសនឹងបញ្ជូនទៅសេសារ»។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។
ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។
គេបានសម្លាប់ព្រះអម្ចាស់យេស៊ូវ និងពួកហោរា ព្រមទាំងបណ្តេញពួកយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះទេ ហើយគេទាស់ទទឹងនឹងមនុស្សទាំងអស់
«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ!
ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។