កិច្ចការ 25:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ូលឆ្លើយថា៖ “ខ្ញុំកំពុងឈរនៅមុខទីកាត់ក្ដីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំ។ ខ្ញុំមិនបានធ្វើខុសអ្វីនឹងជនជាតិយូដាទេ ដូចដែលលោកជ្រាបច្បាស់ហើយ។ Khmer Christian Bible ពេលនោះ លោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថា ខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយ ជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះ ខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ អាល់គីតាប លោកប៉ូលតបថា៖ «ខ្ញុំឈរនៅមុខតុលាការរបស់ស្តេចអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំ។ ខ្ញុំពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ |
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
ខ្ញុំបាទបានឃើញថា គេចោទប្រកាន់គាត់អំពីបញ្ហាក្រឹត្យវិន័យរបស់គេ តែគ្មានហេតុអ្វីដែលគួរមានទោសដល់ស្លាប់ ឬត្រូវជាប់ឃុំឃាំងឡើយ។
ដូច្នេះ ពេលអ្នកទាំងនោះមកដល់ទីនេះ ទូលបង្គំមិនបង្អង់ឡើយ គឺនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំអ្នកនោះមក។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។
ក្រោយពីលោកបានស្នាក់នៅជាមួយពួកគេ មិនលើសពីប្រាំបី ឬដប់ថ្ងៃផង លោកក៏ចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំលោកប៉ុលមក។
កាលអ្នកទាំងអស់ថយចេញទៅ គេក៏ពិភាក្សាគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងស្លាប់ ឬដាក់គុកឡើយ»។
ពេលគេបានសួរចម្លើយខ្ញុំរួចហើយ គេចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសអ្វីសមនឹងស្លាប់ទេ។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។