ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។
កិច្ចការ 24:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកគាត់ពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសម្បើម ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។ Khmer Christian Bible ប៉ុន្ដែមេបញ្ជាការឈ្មោះលូស៊ាបាននាំកងកម្លាំងមកដណ្ដើមយកគាត់ពីដៃរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម អាល់គីតាប ប៉ុន្ដែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្ដរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ |
ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។
កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។
ពេលលោកប៉ុលមកដល់ជណ្តើរបន្ទាយ ពួកទាហានក៏ជ្រោងលោកឡើង ព្រោះតែអំពើហិង្សារបស់បណ្ដាជន
ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។
បន្ទាប់មក លោកបានហៅមេទ័ពរងពីរនាក់មកប្រាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីចេញដំណើរឲ្យដល់ក្រុងសេសារា នៅម៉ោងប្រាំបួនយប់នេះ។
គាត់ថែមទាំងព្យាយាមបន្តុះបង្អាប់ព្រះវិហារទៀតផង ប៉ុន្ដែ យើងខ្ញុំចាប់គាត់មក [ហើយជំនុំជម្រះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ។
ទាំងបង្គាប់ឲ្យពួកអ្នកចោទប្រកាន់របស់គាត់មកជួបឯកឧត្តម] ។ សូមឯកឧត្តមសាកសួរគាត់ដោយផ្ទាល់ចុះ នោះឯកឧត្តមនឹងជ្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំចោទប្រកាន់គាត់ជាមិនខាន»។