ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក
កិច្ចការ 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលលោកភេលីចបានដឹងច្បាស់អំពីផ្លូវនោះ លោកក៏ឲ្យគេត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកលូស៊ា ជាមេទ័ពធំបានចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក»។ ព្រះគម្ពីរខ្មែរសាកល ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។ Khmer Christian Bible ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត អាល់គីតាប លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ |
ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក
ដ្បិតយើងពិតជាស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយជាប់ចោទពីរឿងបះបោរដែលកើតឡើងនៅថ្ងៃនេះ ព្រោះគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំគ្នានេះបានឡើយ»។
ពេលលោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ុលមានប្រសាសន៍ លោកប៉ុលក៏ឆ្លើយថា៖ «ខ្ញុំបាទសូមឆ្លើយបំភ្លឺដោយអំណរ ដោយដឹងថា ឯកឧត្តមបានធ្វើជាចៅក្រមលើសាសន៍នេះច្រើនឆ្នាំមកហើយ។
ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា តាមផ្លូវមួយ ដែលគេហៅថា ក្រុមខុសឆ្គងនោះ ខ្ញុំបាទគោរពប្រតិបត្តិដល់ព្រះនៃបុព្វបុរសយើងខ្ញុំ ទាំងជឿអស់ទាំងសេចក្ដីដែលមានចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរហោរា
ប៉ុន្មានថ្ងៃក្រោយមក លោកភេលីចបានមកជាមួយលោកស្រីទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា លោកឲ្យគេទៅហៅលោកប៉ុលមក ហើយស្តាប់លោកមានប្រសាសន៍អំពីជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។
គាត់ថែមទាំងព្យាយាមបន្តុះបង្អាប់ព្រះវិហារទៀតផង ប៉ុន្ដែ យើងខ្ញុំចាប់គាត់មក [ហើយជំនុំជម្រះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ។
ទូលបង្គំគ្មានអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះអម្ចាស់នៃទូលបង្គំ អំពីសំណុំរឿងរបស់គាត់សោះ។ ហេតុនេះហើយបានជាទូលបង្គំនាំគាត់មកជួបអស់លោក ជាពិសេសមកជួបព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីកាលណាបានសួរចម្លើយគាត់រួចហើយ នោះទូលបង្គំអាចមានរឿងខ្លះនឹងសរសេរ។
ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។
សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។
ពួកចៅក្រមត្រូវពិនិត្យសួរដោយហ្មត់ចត់ រួចប្រសិនបើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានចោទមួលបង្កាច់បងប្អូនរបស់ខ្លួន