គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។
កិច្ចការ 23:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមានគេប្រាប់ខ្ញុំបាទថា ពួកសាសន៍យូដាមានគម្រោងអាក្រក់ចង់សម្លាប់គាត់ ខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្តមភ្លាម ហើយបង្គាប់ឲ្យពួកអ្នកដែលចោទប្រកាន់គាត់ មកនិយាយតតាំងនឹងគាត់ នៅចំពោះឯកឧត្តមចុះ»។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា មានផែនការសម្ងាត់ទាស់នឹងបុរសនេះ ដូច្នេះខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្ដមភ្លាម ទាំងបង្គាប់ពួកដើមចោទឲ្យចោទប្រកាន់គាត់នៅមុខលោក”។ Khmer Christian Bible រួចពេលខ្ញុំដឹងថា ពួកជនជាតិយូដាមានផែនការអាក្រក់ចំពោះបុរសនេះ ខ្ញុំក៏បញ្ជូនគាត់មកលោកភ្លាម ទាំងបង្គាប់ឲ្យពួកអ្នកដើមចោទមកឯលោកដែរ ដើម្បីនិយាយតតាំងជាមួយគាត់អំពីរឿងក្ដីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។ អាល់គីតាប បន្ទាប់មក មានគេប្រាប់ខ្ញុំថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។ |
គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។
លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។
យុវជននោះជម្រាបថា៖ «ពួកសាសន៍យូដាបានព្រមព្រៀងគ្នាមកសុំឲ្យលោកនាំលោកប៉ុល ចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ធ្វើដូចជាចង់សាកសួរគាត់ឲ្យបានដិតដល់ថែមទៀត។
ដូច្នេះ ពួកទាហានក៏នាំលោកប៉ុលទាំងយប់ ទៅក្រុងអាន់ទីប៉ាទ្រីស តាមបញ្ជាដែលគេបានទទួល។
លោកក៏មានប្រសាសន៍ថា៖ «ពេលពួកចោទប្រកាន់អ្នកមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នក»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយាមការពារលោកប៉ុល នៅក្នុងវិមានរបស់ព្រះបាទហេរ៉ូឌ។
អ្នកទាំងនោះគួរមកចោទប្រកាន់ខ្ញុំបាទនៅមុខឯកឧត្តម ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
តែលោកសុលបានជ្រាបពីគម្រោងការរបស់គេ។ ពួកគេឃ្លាំចាំមើលនៅតាមទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់លោក។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។