ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
កិច្ចការ 23:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានទៅជួបពួកសង្គ្រាជ និងពួកចាស់ទុំ ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនភ្លក់អ្វីជាដាច់ខាត រហូតទាល់តែយើងបានសម្លាប់ប៉ុលចេញ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះបានទៅជួបពួកនាយកបូជាចារ្យ និងពួកចាស់ទុំ ហើយនិយាយថា៖ “យើងខ្ញុំបានស្បថថា មិនហូបអ្វីឡើយ រហូតទាល់តែយើងខ្ញុំបានសម្លាប់ប៉ូល។ Khmer Christian Bible គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃ និងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថា យើងមិនបរិភោគជាដាច់ខាតទាល់តែសម្លាប់ប៉ូលបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថា នឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទៅជំរាបពួកសង្គ្រាជ នឹងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសំឡាប់ប៉ុលចេញ អាល់គីតាប គេបាននាំគ្នាទៅជួបពួកអ៊ីមុាំ និងពួកអះលីជំអះជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ |
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ? ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហម ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម តើគេមានសេចក្ដីខ្មាសឬទេ? ទេ គេឥតមានសេចក្ដីខ្មាសឡើយ ក៏មិនឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
នៅគ្រានោះ ប្រជាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយយើងនឹងដាក់ទោសគេ ដោយព្រោះអំពើដែលគេប្រព្រឹត្ត ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង។
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។
យុវជននោះជម្រាបថា៖ «ពួកសាសន៍យូដាបានព្រមព្រៀងគ្នាមកសុំឲ្យលោកនាំលោកប៉ុល ចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ធ្វើដូចជាចង់សាកសួរគាត់ឲ្យបានដិតដល់ថែមទៀត។
ប៉ុន្ដែ សូមលោកកុំព្រមតាមគេឡើយ ដ្បិតគេមានគ្នាជាងសែសិបនាក់ ចាំពួនស្ទាក់គាត់តាមផ្លូវ។ គេបានស្បថស្បែនឹងគ្នាថា នឹងមិនបរិភោគ ឬមិនផឹកអ្វីឡើយ រហូតទាល់តែបានសម្លាប់គាត់។ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះ»។