មេទ័ពធំក៏ចូលមកសួរលោកប៉ុលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាសាសន៍រ៉ូមមែនឬ?» លោកឆ្លើយថា៖ «បាទ!»
កិច្ចការ 22:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទ័ពធំពោលថា៖ «ខ្ញុំបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានសញ្ជាតិរ៉ូមនេះ»។ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំមានសញ្ជាតិរ៉ូមតាំងពីកំណើតមកម៉្លេះ»។ ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការនិយាយថា៖ “ខ្ញុំបានទិញសញ្ជាតិនេះដោយចំនួនប្រាក់ជាច្រើន”។ ប៉ូលនិយាយថា៖ “ខ្ញុំមានសញ្ជាតិនេះតាំងពីកំណើតមកម្ល៉េះ”។ Khmer Christian Bible មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំ កើតមកមានសញ្ជាតិនេះតែម្ដង» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង អាល់គីតាប លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។ |
មេទ័ពធំក៏ចូលមកសួរលោកប៉ុលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាសាសន៍រ៉ូមមែនឬ?» លោកឆ្លើយថា៖ «បាទ!»
ដូច្នេះ អស់អ្នកបម្រុងនឹងសួរចម្លើយលោកប៉ុល ក៏ដកខ្លួនថយចេញពីលោកភ្លាម ហើយមេទ័ពធំក៏ភិតភ័យដែរ ដ្បិតគាត់ដឹងថា លោកប៉ុលមានសញ្ជាតិរ៉ូម ព្រោះគាត់បានជ្រុលចងលោកទៅហើយ។
នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ