នៅពេលនោះ មានខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតអង្គប្រជុំទាំងមូលកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនទាំងដឹងថាគេប្រជុំគ្នារឿងអ្វីផង។
កិច្ចការ 21:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ក្នុងចំណោមបណ្តាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយលោកពុំអាចដឹងរឿងហេតុពិតប្រាកដ ព្រោះតែមានសំឡេងអឺងកងខ្លាំងពេក លោកក៏បញ្ជាឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែក្នុងចំណោមហ្វូងមនុស្ស មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមិនអាចដឹងអ្វីច្បាស់លាស់បានព្រោះតែភាពវឹកវរ មេបញ្ជាការក៏បញ្ជាឲ្យនាំប៉ូលទៅក្នុងបន្ទាយ។ Khmer Christian Bible ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ អាល់គីតាប ប៉ុន្ដែ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។ |
នៅពេលនោះ មានខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតអង្គប្រជុំទាំងមូលកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនទាំងដឹងថាគេប្រជុំគ្នារឿងអ្វីផង។
កាលគេរៀបនឹងនាំលោកប៉ុលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេទ័ពធំថា៖ «តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានឬទេ?» មេទ័ពធំតបថា៖ «អ្នកចេះនិយាយភាសាក្រិកដែរឬ?
នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។
ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។
ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។
ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។
នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់ទៅបន្ទាយវិញ ដោយទុកពលសេះឲ្យបន្តដំណើរជាមួយលោកប៉ុល។
ទូលបង្គំគ្មានអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះអម្ចាស់នៃទូលបង្គំ អំពីសំណុំរឿងរបស់គាត់សោះ។ ហេតុនេះហើយបានជាទូលបង្គំនាំគាត់មកជួបអស់លោក ជាពិសេសមកជួបព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីកាលណាបានសួរចម្លើយគាត់រួចហើយ នោះទូលបង្គំអាចមានរឿងខ្លះនឹងសរសេរ។