ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។
កិច្ចការ 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីចលាចលនោះបានស្ងប់ទៅ លោកប៉ុលហៅពួកសិស្សមកលើកទឹកចិត្ត រួចលោកក៏ជម្រាបលាពួកគេ ចេញទៅស្រុកម៉ាសេដូន។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។ Khmer Christian Bible ក្រោយពីចលាចលនេះបានស្ងប់ស្ងាត់ហើយ លោកប៉ូលក៏ហៅពួកសិស្សមក ពេលគាត់លើកទឹកចិត្តពួកគេរួច គាត់ក៏ជម្រាបលាពួកគេ ហើយចេញដំណើរទៅស្រុកម៉ាសេដូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ អាល់គីតាប លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ដ រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ |
ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។
កាលបានជួបហើយ លោកក៏នាំមកក្រុងអាន់ទីយ៉ូក។ អ្នកទាំងពីបានជួបជាមួយក្រុមជំនុំ ហើយបង្រៀនមនុស្សជាច្រើន អស់រយៈពេលពេញមួយឆ្នាំ។ នៅក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា «គ្រីស្ទបរិស័ទ»។
ហើយចេញពីក្រុងនោះ មកដល់ក្រុងភីលីព ជាទីក្រុងលេខមួយក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់រ៉ូម។ យើងបានស្នាក់នៅទីនេះជាច្រើនថ្ងៃ។
នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។
ក្រោយហេតុការណ៍ទាំងនេះមក ព្រះវិញ្ញាណបានជម្រុញឲ្យលោកប៉ុលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន ស្រុកអាខៃ ហើយបន្តដំណើរទៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំបានទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលក្រុងរ៉ូមដែរ»។
ប៉ុន្ដែ លោកប៉ុលចុះទៅក្រោម ហើយឱនពីលើគាត់ លើកត្រកងគាត់ឡើង រួចនិយាយថា៖ «កុំយំស្រែកអី ដ្បិតគាត់នៅមានជីវិតទេ!»។
កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។
លោកស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ តែកាលលោករៀបនឹងចុះសំពៅទៅស្រុកស៊ីរី ពួកសាសន៍យូដាមានគំនិតអាក្រក់ទាស់នឹងលោក ដូច្នេះ លោកក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ក្រុមជំនុំរបស់ព្រះគ្រីស្ទទាំងអស់ សូមជម្រាបសួរមកអ្នករាល់គ្នា។
ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។
កាលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូនសិន)
ដ្បិតកាលយើងបានចូលទៅក្នុងស្រុកម៉ាសេដូន រូបកាយរបស់យើងមិនបានសម្រាកសោះ យើងបានរងទុក្ខវេទនាគ្រប់ជំពូក គឺខាងក្រៅមានការតតាំង ហើយខាងក្នុងមានការភ័យខ្លាច។
កាលខ្ញុំរៀបនឹងទៅស្រុកម៉ាសេដូន ខ្ញុំបានសុំឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរ ដើម្បីឲ្យបានហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេង