គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប របស់ប្រជារាស្ត្រយើង គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។
កិច្ចការ 19:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បានប្រមូលកូនជាងទាំងប៉ុន្មាន និងពួកអ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «អ្នករាល់គ្នាអើយ អ្នកដឹងថា យើងមានទ្រព្យសម្បត្តិដោយសារមុខរបរនេះ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ប្រមូលអ្នកទាំងនោះ ព្រមទាំងពួកជាងដែលមានមុខរបរដូចគ្នា ហើយនិយាយថា៖ “អ្នករាល់គ្នាអើយ អ្នករាល់គ្នាដឹងហើយថា ដោយសារតែមុខរបរនេះ យើងមានភាពស្ដុកស្ដម្ភ។ Khmer Christian Bible គាត់បានប្រមូលពួកជាង និងពួកអ្នកដែលប្រកបរបរបែបនេះដែរ មកប្រាប់ថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា យើងមានទ្រព្យសម្បត្ដិយ៉ាងច្រើនដោយសារមុខរបរនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក អាល់គីតាប គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ |
គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប របស់ប្រជារាស្ត្រយើង គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។
ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។
មានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងចម្លាក់ ដែលធ្វើអាស្រមព្រះនាងឌីអានពីប្រាក់ គាត់ជួយពួកជាងទាំងប៉ុន្មានឲ្យបានកម្រៃជាច្រើន។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។