ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
កិច្ចការ 19:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។ ព្រះគម្ពីរខ្មែរសាកល ហើយក៏មានអ្នកដែលធ្វើមន្តអាគមជាច្រើន បានយកក្បួនតម្រាមកដុតចោលនៅមុខមនុស្សគ្រប់គ្នា។ គេគិតតម្លៃក្បួនទាំងនោះ ក៏ឃើញថាមានតម្លៃប្រាំម៉ឺនកាក់ប្រាក់។ Khmer Christian Bible ហើយក៏មានពួកអ្នកធ្វើមន្ដអាគមជាច្រើន បានប្រមូលក្បួនតម្រារបស់ពួកគេមកដុតចោលនៅចំពោះមុខមនុស្សគ្រប់គ្នា។ តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មានតម្លៃសរុបប្រាំម៉ឺនកាក់ប្រាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗនោះ ក៏មានច្រើននាក់បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល អាល់គីតាប ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្ដអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង។ |
ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើននៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្ដាលឲ្យព្រះមានសេចក្ដីក្រោធ។
លោកយករូបកូនគោដែលពួកគេបានធ្វើទៅដុតក្នុងភ្លើង កិនឲ្យម៉ដ្តដូចម្សៅ រួចបាចចោលទៅលើទឹក ហើយបង្ខំឲ្យកូនចៅអ៊ីស្រាអែលផឹក។
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
ពេលនោះ ស្ដេចបង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសុបិនថ្វាយទ្រង់ ហើយគេក៏ចូលមកឈរនៅចំពោះស្តេច។
ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតក្នុងភ្លើងទៅ។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
«ម៉្យាងទៀត តើមានស្ត្រីឯណា ដែលមានប្រាក់ដប់ដួង តែបាត់មួយ ហើយនាងមិនអុជចង្កៀង បោសផ្ទះ រកយ៉ាងអស់ពីចិត្ត រហូតទាល់តែបានឃើញទេឬ?
កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។
ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។
មានអ្នកជឿជាច្រើននាក់បានចូលមកលន់តួ ហើយលាតត្រដាងពីអំពើដែលខ្លួនបានប្រព្រឹត្ត
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។