ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។
កិច្ចការ 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍នេះមក លោកប៉ុលបានស្នាក់នៅទីនោះជាយូរថ្ងៃទៀត បន្ទាប់មក លោកជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី មានទាំងនាងព្រីស៊ីល និងលោកអ័គីឡាទៅជាមួយដែរ។ លោកបានកោរសក់នៅក្រុងកេងគ្រា ព្រោះលោកត្រូវលាបន់បំណន់ ។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីប៉ូលបន្តស្នាក់នៅទីនោះជាយូរថ្ងៃ គាត់ក៏លាបងប្អូន ហើយចុះសំពៅទៅស៊ីរី; ព្រីស៊ីឡា និងអ័គីឡាក៏ទៅជាមួយគាត់ដែរ។ នៅកេងគ្រា ប៉ូលបានកោរសក់ ពីព្រោះគាត់បានបន់។ Khmer Christian Bible លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា ជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡា ទៅជាមួយផង អាល់គីតាប លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។ |
ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ក្រោយពីព្រះអង្គមានព្រះបន្ទូលលាបណ្តាជនហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។
នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ
គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
កាលលោកអ័ប៉ុឡូសមានបំណងចង់ទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ហើយសរសេរសំបុត្រផ្ញើទៅជម្រាបពួកសិស្សនៅទីនោះ ឲ្យទទួលគាត់ដោយរាក់ទាក់។ ពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿនៅទីនោះ ដោយសារព្រះគុណរបស់ព្រះ។
ដូច្នេះ សូមបងធ្វើតាមពាក្យដែលយើងបានប្រាប់ចុះ ដ្បិតយើងមានមនុស្សបួននាក់ដែលនៅជាប់បំណន់។
សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។
ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។
ខ្ញុំសូមទុកដាក់នាងភីបេ ជាបងប្អូនរបស់យើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅក្រុងកេងគ្រា
ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីនាំពួកសាសន៍យូដាឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ដូចជាអ្នកស្ថិតនៅក្រោមក្រឹត្យវិន័យ ដល់អស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ (ទោះជាខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ) ដើម្បីនាំអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។