ដូច្នេះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយ [ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ]»។
កិច្ចការ 17:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានពួកគេខ្លះចូលរួមជាមួយលោក ហើយបានជឿ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតដែលនៅជាមួយអ្នកទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សខ្លះបានជឿ ក៏ចូលរួមជាមួយគាត់។ ក្នុងអ្នកទាំងនោះមានឌេវនីសសមាជិកសភាអើរីយ៉ូសប៉ាគូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតៗដែលនៅជាមួយអ្នកទាំងនោះដែរ៕ Khmer Christian Bible ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីស ជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផង ក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស នឹងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ហើយនឹងអ្នកខ្លះទៀតដែរ។ អាល់គីតាប ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ |
ដូច្នេះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយ [ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ]»។
កាលពួកសាសន៍ដទៃបានឮដូច្នេះ គេមានចិត្តរីករាយ ហើយលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះបានតម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។
គេក៏នាំលោកទៅភ្នំអើរីយ៉ូស សួរថា៖ «តើយើងអាចដឹងពីសេចក្ដីបង្រៀនថ្មី ដែលលោកប្រកាសនេះបានឬទេ?
ដូច្នេះ លោកប៉ុលឈរនៅកណ្តាលទីអើរីយ៉ូស មានប្រសាសន៍ថា៖ «អស់លោកអ្នកក្រុងអាថែនអើយ ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។
អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។
ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។