ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។
កិច្ចការ 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ ព្រះគម្ពីរខ្មែរសាកល កាលបានអានរួចហើយ អង្គប្រជុំក៏អរសប្បាយនឹងការលើកទឹកចិត្តនេះ។ Khmer Christian Bible កាលបានឤនសំបុត្រនោះរួចហើយ ក្រុមជំនុំក៏អរសប្បាយចំពោះការលើកទឹកចិត្ដនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ អាល់គីតាប គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។ |
ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។
ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាសាកល្បងព្រះ ដោយដាក់នឹមនៅកពួកសិស្សដូច្នេះ? សូម្បីតែបុព្វបុរសរបស់យើង ឬយើងផ្ទាល់ក៏ពុំអាចនឹងទ្រាំទ្របានផង
ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។
លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំ ហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។