ប៉ុន្តែ ពួកសាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពកោតខ្លាចព្រះ និងពួកអ្នកមុខអ្នកការនៅក្នុងទីក្រុងនោះ ដោយញុះញង់ឲ្យបៀតបៀនលោកប៉ុល និងលោកបាណាបាស ហើយដេញលោកទាំងពីរចេញពីស្រុករបស់គេ។
កិច្ចការ 15:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលបានប្រថុយជីវិត ដោយព្រោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងពីរនេះបានលះបង់ជីវិតរបស់ខ្លួនដើម្បីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ដែលបានប្រគល់ជីវិតរបស់ខ្លួនសម្រាប់ព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា អាល់គីតាប ជាអ្នកដែលបានសុខចិត្ដលះបង់ជីវិតរបស់ខ្លួនបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់របស់យើង។ |
ប៉ុន្តែ ពួកសាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពកោតខ្លាចព្រះ និងពួកអ្នកមុខអ្នកការនៅក្នុងទីក្រុងនោះ ដោយញុះញង់ឲ្យបៀតបៀនលោកប៉ុល និងលោកបាណាបាស ហើយដេញលោកទាំងពីរចេញពីស្រុករបស់គេ។
ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។
ហើយជាអ្នកដែលបានប្រថុយជីវិតដោយព្រោះខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំសាសន៍ដទៃទាំងប៉ុន្មានក៏អរគុណពួកគាត់ដែរ។
ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។