បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
កិច្ចការ 12:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះចេះតែចម្រើនឡើង ហើយមានមនុស្សជាច្រើនបានជឿ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបន្ទូលរបស់ព្រះចម្រើនឡើងជាលំដាប់ ហើយឮសុសសាយកាន់តែខ្លាំងឡើង។ Khmer Christian Bible រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង អាល់គីតាប មនុស្សម្នាបានឮបន្ទូលរបស់អុលឡោះ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។ |
បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា
ដូច្នេះ ដានីយ៉ែលក៏ចូលទៅជួបអើយ៉ុក ជាអ្នកដែលស្តេចបានបញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅស្រុកបាប៊ីឡូន។ លោកបានទៅប្រាប់គាត់ដូច្នេះថា៖ «សូមកុំបំផ្លាញពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ស្តេចវិញ នោះខ្ញុំនឹងកាត់ស្រាយថ្វាយស្ដេចជ្រាប»។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។
ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។
តែប្រសិនបើមកពីព្រះវិញ នោះបងប្អូនពុំអាចនឹងបំផ្លាញគេបានទេ ក្រែងបងប្អូនជាប់ទោសជាអ្នកប្រឆាំងនឹងព្រះ!» ដូច្នេះ គេក៏យល់ព្រមតាមគំនិតរបស់លោក
ព្រះបន្ទូលរបស់ព្រះក៏កាន់តែចម្រើនឡើង ហើយចំនួនពួកសិស្សកើនឡើងយ៉ាងច្រើននៅក្រុងយេរូសាឡិម ឯពួកសង្ឃយ៉ាងច្រើនលើសលុបក៏បានប្រតិបត្តិតាមជំនឿដែរ។
ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនេះកំពុងតែបង្កើតផល ហើយចម្រើនឡើងដល់ពិភពលោកទាំងមូល ដូចបានបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណរបស់ព្រះយ៉ាងពិតប្រាកដ
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ