ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រជាជន​ក៏​ស្រែកឡើងថា​៖ “នេះ​ជា​ព្រះសូរសៀង​របស់​ព្រះ មិនមែន​ជា​សំឡេង​របស់​មនុស្ស​ទេ!”។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​បណ្ដាជន​ក៏​ស្រែក​ឡើង​ថា៖​ «នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់​ មិន​មែន​មនុស្ស​ឡើយ!»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក



កិច្ចការ 12:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


កង្កែប​ទាំង​នោះ​នឹង​លោត​ឡើង​លើ​អ្នក លើ​ប្រជា‌រាស្ត្រ និង​លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក​ទាំង​អស់"»។


កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ ស្ដេច​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ឡើង ហើយ​សម្លាប់​ពួក‌គេ​រាប់​ម៉ឺន​រាប់​សែន តែ​ស្ដេច​ឈ្នះ​មិន​បាន​យូរ​ឡើយ


ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ ពួក​នាយក ពួក​ទី​ប្រឹក្សា និង​ពួក​ទេសា​ភិបាល​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ព្រះ‌រាជា​ចេញ​រាជ​ឱង្ការ​មួយ​ច្បាប់ ប្រកាស​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បពិត្រ​ព្រះរាជា ក្នុង​រយៈ​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូល​សូម​អ្វី​ពី​ព្រះ‌ណា ឬ​ពី​មនុស្ស​ណា ក្រៅ​ពី​ព្រះ‌ករុណា នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ។


លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូឌ​ទ្រង់​គ្រង​ព្រះ‌ពស្ត្ររាជ្យ គង់​នៅ​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការទៅ​កាន់​ពួក​គេ។


រំពេច​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ក៏ប្រហារ​ស្តេច ព្រោះ​ស្តេច​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ ស្ដេច​ក៏​ត្រូវ​ដង្កូវ​ចោះ ហើយ​ផុត​ដង្ហើម​ទៅ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។


គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?»