កិច្ចការ 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្នុងគម្ពីរទំនុកតម្កើងបានចែងអំពីហេតុការណ៍នេះថា "ចូរឲ្យទីលំនៅរបស់អ្នកនោះត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ" ហើយថា "ត្រូវឲ្យម្នាក់ទៀត ទទួលការងារជំនួសគាត់" ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមានសរសេរទុកមកក្នុងគម្ពីរទំនុកតម្កើងថា: ‘សូមឲ្យលំនៅរបស់អ្នកនោះបានស្ងាត់ជ្រងំ កុំឲ្យមានអ្នកណារស់នៅទីនោះឡើយ’ ហើយថា: ‘សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គាត់’។ Khmer Christian Bible សេចក្ដីនេះមានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វាត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង«ចូរឲ្យអ្នកផ្សេងទៀតទទួលយកកិច្ចការរបស់វាចុះ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគម្ពីរទំនុកតម្កើង មានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះមានសេចក្ដីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា» អាល់គីតាប ក្នុងគីតាបសាបូរមានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់”។ |
បន្ទាប់មក ត្រូវយកថ្មផ្សេងទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអផ្សេងទៀតមកបូកវិញ។
ព្រោះព្រះបាទដាវីឌផ្ទាល់ មានរាជឱង្ការនៅក្នុងគម្ពីរទំនុកតម្កើងថា "ព្រះអម្ចាស់មានព្រះបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។
«បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច។
ដើម្បីទទួលកិច្ចការ និងមុខងារជាសាវកជំនួសយូដាស ដែលបានបោះបង់ចោលមុខងារនេះ ទៅឯកន្លែងរបស់គាត់»។
ព្រះអង្គបានសម្រេចដល់យើងរាល់គ្នា ដែលជាពូជពង្សរបស់ពួកលោក ដោយទ្រង់បានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្តីចែងទុកមក នៅក្នុងទំនុកតម្កើងទីពីរថា៖ "អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ" ។