គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ដែលនៅត្រង់គីបៀន។
កិច្ចការ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រឿងនេះបានឮទៅដល់អ្នកក្រុងយេរូសាឡិមទាំងអស់ ដូច្នេះហើយបានជាគេហៅចម្ការនោះតាមភាសាគេថា អាកិលដាម៉ា មានន័យថា ចម្ការឈាម)។ ព្រះគម្ពីរខ្មែរសាកល ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។ Khmer Christian Bible ហើយពួកអ្នកនៅក្រុងយេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) អាល់គីតាប អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ |
គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ដែលនៅត្រង់គីបៀន។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់មកខ្ញុំថា៖ «ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូន ចុះ» គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃខ្ញុំ នោះខ្ញុំក៏យកប្រាក់សាមសិបដួងនោះ ទៅបោះឲ្យជាងស្មូន ក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា។
ដូច្នេះ គេក៏ទទួលយកប្រាក់នោះ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះនៅតែមានឮសុសសាយក្នុងចំណោមពួកសាសន៍យូដា រហូតដល់សព្វថ្ងៃ។
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។
កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖