មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
កាឡាទី 5:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះក្រឹត្យវិន័យទាំងមូលត្រូវបានបំពេញក្នុងពាក្យមួយឃ្លានេះ ដែលថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។ Khmer Christian Bible ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្រិត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង» អាល់គីតាប ដ្បិតហ៊ូកុំទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង»។ |
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ឯព្រះឱវាទទីពីរគឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង" គ្មានបទបញ្ជាណាទៀតធំជាងបទបញ្ជាទាំងពីរនេះឡើយ»។
ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។