ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 9:12 - អាល់គីតាប

លោក​មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​មីកា ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មភីបូសែត លោក​មាន​កូន​ប្រុស​១​ឈ្មោះ​មីកា ហើយ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា នោះ​សុទ្ធ​តែ​ជា​បាវ​បំរើ​របស់​មភីបូសែត​ទាំង​អស់

សូមមើលជំពូក



២ សាំ‌យូ‌អែល 9:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជម្រាប​ថា៖ «ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ចាប់​ពី​ពេល​នោះ​ទៅ លោក​មេភី‌បូសែត​បាន​ពិសា​បាយ​រួម​តុ​ជា​មួយ​ទត ដ្បិត​គាត់​ជា​ពូជ‌ពង្ស​របស់​ស្តេច។


ដោយ​លោក​មេភី‌បូសែត​បរិភោគ​រួម​តុ​ជា​មួយ​ស្តេច​ទត​រៀង​រាល់​ថ្ងៃ គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​មេភី‌បូសែត​ខ្វិន​ជើង​ទាំង​ពីរ។


លោក​សាហា‌រ៉ែម​បាន​លែង​លះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក​គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់


លោក​មីកា លោក​រេហូប លោក​ហាសាប‌យ៉ា


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សម្រាប់​ពេល​ទូរអា លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។