បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
២ សាំយូអែល 7:28 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលសុទ្ធតែពិត ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលមកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាព្រះពិត ហើយព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែពិតត្រង់ ព្រះអង្គបានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះជាអម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូលសុទ្ធតែពិត ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលមកទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបំរើទ្រង់ |
បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
សូមប្រោសគេឲ្យបរិសុទ្ធ ដោយសារសេចក្ដីពិត គឺបន្ទូលរបស់ទ្រង់នោះហើយជាសេចក្ដីពិត។
អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។