ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក?
២ សាំយូអែល 3:24 - អាល់គីតាប លោកយ៉ូអាប់ក៏ចូលទៅជួបស្តេចទត ហើយសួរថា៖ «ហេតុអ្វីបានជាស្តេចធ្វើដូច្នេះ? អប៊ីនើរចូលមកជួបស្តេច ហើយស្តេចអនុញ្ញាតឲ្យគេចាកចេញទៅដោយស្រួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយ៉ូអាប់លោកចូលទៅគាល់ស្តេច ទូលសួរថា៖ «តើទ្រង់បានធ្វើអ្វីដូច្នេះ? មើល៍ អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អប៊ីនើរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតឲ្យគេចាកចេញទៅ ដោយស្រួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូអាប់លោកចូលទៅឯស្តេច ទូលសួរថា តើទ្រង់បានធ្វើអ្វីដូច្នេះ មើល អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ |
ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក?
កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយគាត់មកដល់ មានគេជម្រាបគាត់ថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរបានចូលមកជួបស្តេច ហើយស្តេចអនុញ្ញាតឲ្យគាត់ចាកចេញទៅដោយសុខសាន្ត»។
ស្តេចស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតស្តេច ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ស្តេច និងដឹងអំពីគ្រប់កិច្ចការដែលស្តេចកំពុងធ្វើ»។
ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមអុលឡោះតាអាឡាដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញអ្នកមក ដើម្បីឲ្យដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ អ្នកបែរជាឲ្យពរពួកគេទៅវិញ!»។
លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកអ៊ីមុាំទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។