ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:20 - អាល់គីតាប

លោក​អប៊ី‌នើរ​ចូល​ទៅ​ជួប​ស្តេច​ទត​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ស្តេច​ទត​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​ម្ភៃ​នាក់​មក​ជា‌មួយ​ផង ឯ​ព្រះបាទ​ដាវីឌ​បាន​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា‌មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌នើរ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ព្រះ‌បាទ​ដាវីឌ​បាន​រៀបចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ នឹង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​ធ្វើ​ពិធី​ជប់​លៀង​ជូន​ស្តេច និង​ជូន​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។


យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


លោក​អប៊ី‌នើរ​និយាយ​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ជម្រាប​ស្តេច​ទត​នៅ​ក្រុង​ហេ‌ប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្តី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល។


លោក​អប៊ី‌នើរ​ជម្រាប​ស្តេច​ទត​ថា៖ «សូម​ឲ្យ​ស្តេច​ជ្រាប ខ្ញុំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ស្តេច ហើយ​ពេល​នោះ ស្តេច​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​បំណង​របស់​ស្តេច»។ ស្តេច​ទត​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គាត់​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។


ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់​លៀង​របស់​ស្តេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​គាត់ រហូត​ដល់​ថ្ងៃ​រះ។