ស្តេចទតនាំយកឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ព្រមទាំងប្រមូលយកឆ្អឹងរបស់អ្នកទាំងប្រាំពីរ ដែលគេចងកនោះមកដែរ។
ព្រះអង្គបានយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថាន ពីទីនោះមក រួចគេប្រមូលអដ្ឋិរបស់ពួកបុត្រដែលត្រូវចងកនោះដែរ។
ព្រះបាទដាវីឌនាំយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ព្រមទាំងប្រមូលយកអដ្ឋិធាតុរបស់អ្នកទាំងប្រាំពីរ ដែលគេចងកនោះមកដែរ។
ទ្រង់ក៏នាំយកអដ្ឋិរបស់សូល នឹងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
ពេលនោះ ស្តេចទតទៅយកឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលស្តេចសូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ជាកូន ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។
គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។