ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:29 - អាល់គីតាប

លោក​អប៊ី‌នើរ និង​ពល​ទាហាន​របស់​លោក​នាំ​គ្នា​បន្ត​ដំណើរ​ពេញ​មួយ​យប់ ដោយ​ដើរ​កាត់​វាល​ទំនាប​ទន្លេ​យ័រ‌ដាន់ រួច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បន្ទាប់​ពី​ដើរ​អស់​មួយ​ព្រឹក​ទៀត ពួក​គេ​ឆ្លង​កាត់​វាល​ប៊ី‌ត្រោន ហើយ​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ័ប៊ី‌នើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​មួយ​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន​ទៅ​ដល់​ម៉ា‌ហា‌ណែម​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌នើរ និង​ពល​ទាហាន​របស់​លោក នាំ​គ្នា​បន្ត​ដំណើរ​ពេញ​មួយ​យប់ ដោយ​ដើរ​កាត់​វាល​ទំនាប​ទន្លេ​យ័រដាន់ រួច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បន្ទាប់​ពី​ដើរ​អស់​មួយ​ព្រឹក​ទៀត ពួក​គេ​ឆ្លង​កាត់​វាល​ប៊ី‌ត្រោន ហើយ​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ័ប៊ី‌នើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​១​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន ដល់​ទៅ​ម៉ាហា‌ណែម​វិញ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូអាប់​វិល​មក​ពី​ដេញ​តាម​លោក​អប៊ី‌នើរ​វិញ លោក​ប្រមូល​ផ្តុំ​ពល​ទាហាន ឃើញ​មាន​បាត់​ទាហាន​របស់​ស្តេច​ទត ចំនួន​ដប់​ប្រាំ​បួន​នាក់ និង​លោក​អេសា‌អែល​ម្នាក់​ទៀត។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ស្តេច​សូល បាន​នាំ​សម្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ស្តេច​អ៊ីស‌បូសែត​កំពុង​ដេក​លើ​គ្រែ​ក្នុង​បន្ទប់​ដេក។ ពួក​គេ​សម្លាប់​ស្តេច ហើយ​កាត់​យក​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ា‌បា។


ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។ សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។