ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:28 - អាល់គីតាប

ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្តែក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ និង​សណ្តែក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ សណ្តែក‌បាយ នឹង​សណ្តែក​លីង

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​យក​នំបុ័ង ព្រម​ទាំង​សម្ល​សណ្តែក​ក្រហម មក​ជូន​គាត់​ពិសា។ អេសាវ​ពិសា​បាយ​ទឹក​រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។


មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចំរុង‌ចំរើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។


រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញ គេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរ ហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។


ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។


អ្នក​ណា​មាន​ចិត្ដ​មេត្ដា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​សំដែង​ចិត្ត មេត្ដាក‌រុណា​ដល់​ពួក​គេ​វិញ!


នាង​អប៊ី‌កែល​ប្រញាប់‌ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង​បាយ​ជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀប‌ចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង​បាយ​ជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា