កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្តូង ហើយនាំគ្នាទៅជម្រាបស្តេចទត អំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមស្តេចឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។
២ សាំយូអែល 17:15 - អាល់គីតាប លោកហ៊ូសាយរៀបរាប់ជូនអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានជម្រាបស្តេចអាប់សាឡុម និងជម្រាបពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល។ គាត់ក៏បានរៀបរាប់អំពីយោបល់របស់គាត់ផ្ទាល់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ហ៊ូសាយរៀបរាប់ប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរថា៖ «អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះមួយៗ តែខ្ញុំបានទូលយ៉ាងនេះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយរៀបរាប់ជូនលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានទូលស្ដេចអាប់សាឡុម និងជម្រាបពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល។ លោកក៏បានរៀបរាប់អំពីយោបល់របស់លោកផ្ទាល់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនឹងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ |
កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្តូង ហើយនាំគ្នាទៅជម្រាបស្តេចទត អំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមស្តេចឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។
លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាអ៊ីមុាំ។