បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។
២ សាំយូអែល 15:11 - អាល់គីតាប សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ |
បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។
កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលខ្ញុំទូរអាសួរអុលឡោះជូនគាត់។ ខ្ញុំគ្មានគំនិតក្បត់ស្តេចសោះ! សូមស្តេចមេត្តាកុំទម្លាក់ទោសមកលើខ្ញុំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ខ្ញុំឡើយ ដ្បិតខ្ញុំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្តី»។
ពេលចូលទៅដល់ភូមិ អ្នកទាំងពីរនឹងជួបគាត់ មុនគាត់ឡើងទៅកន្លែងសក្ការៈ ដើម្បីពិសាអាហារ។ ពេលណាគាត់អញ្ជើញទៅដល់ ទើបប្រជាជនអាចបរិភោគបាន ដ្បិតគាត់ត្រូវឲ្យពរគូរបាននោះសិន ទើបភ្ញៀវទាំងអស់បរិភោគ។ ដូច្នេះ សូមអញ្ជើញភ្លាមទៅ អ្នកទាំងពីរមុខជាបានជួបគាត់មិនខាន»។