លោកយ៉ូអាប់គោរពស្តេចអោនមុខដល់ដី ហើយអរគុណថា៖ «ថ្ងៃនេះ ខ្ញុំដឹងថា ស្តេចនៅតែប្រណីសន្តោសខ្ញុំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ»។
២ សាំយូអែល 14:23 - អាល់គីតាប លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡុមមកឯក្រុងយេរូសាឡិមវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្ដេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ |
លោកយ៉ូអាប់គោរពស្តេចអោនមុខដល់ដី ហើយអរគុណថា៖ «ថ្ងៃនេះ ខ្ញុំដឹងថា ស្តេចនៅតែប្រណីសន្តោសខ្ញុំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ»។
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត–យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។