ពេលនោះ ស្តេចទតចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
២ សាំយូអែល 11:5 - អាល់គីតាប នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅជម្រាបស្តេចទតថា៖ «ខ្ញុំមានផ្ទៃពោះហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា ខ្ញុំម្ចាស់មានគភ៌ហើយ។ |
ពេលនោះ ស្តេចទតចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ ចេញពីចំណោមជនជាតិអ៊ីស្រអែល។