ក្នុងសំបុត្រនោះទតសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
២ សាំយូអែល 11:16 - អាល់គីតាប លោកយ៉ូអាប់ សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលគាត់ដឹងថា មានសត្រូវខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅកន្លែងមួយ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ |
ក្នុងសំបុត្រនោះទតសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ស្តេចទត រីឯលោកអ៊ូរី ជាជនជាតិហេតក៏ស្លាប់ដែរ។
តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាលត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែង មកចំគាត់។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវជម្រាបស្តេចទតថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
កូនដឹងស្រាប់ហើយ នូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីរនាក់របស់ជនជាតិអ៊ីស្រអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់គាត់។
លោកយេហ៊ូវធ្វើសារមួយទៀត ផ្ញើជូនអស់លោកទាំងនោះ មានសេចក្តីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្តាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ចៅហ្វាយអស់លោក ហើយយកក្បាលមកឲ្យខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ កូនប្រុសទាំងចិតសិបនាក់រស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយចៅហ្វាយទាំងនោះចិញ្ចឹមពួកគេ។
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ។
ពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់អុលឡោះជាជាងស្ដាប់បង្គាប់មនុស្ស។