រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។
២ សាំយូអែល 10:11 - អាល់គីតាប គាត់និយាយទៅកាន់ប្អូនរបស់គាត់ថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ |
រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ អុលឡោះជាម្ចាស់របស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។
ប៉ុន្តែ ខ្ញុំបានអង្វរអុលឡោះ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។