ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
២ របាក្សត្រ 8:1 - អាល់គីតាប ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់រយៈពេលម្ភៃឆ្នាំ ដែលព្រះបាទសាឡូម៉ូនស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា និងដំណាក់របស់ទ្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកន្លងទៅបាន២០ឆ្នាំហើយ គឺអស់ពេលដែលសាឡូម៉ូនកំពុងតែស្អាងព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងដំណាក់របស់ទ្រង់ |
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
រីឯវាំងរបស់ស្តេចវិញ ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។
កាលស្តេចស៊ូឡៃម៉ាន សង់ដំណាក់របស់អុលឡោះតាអាឡា វាំង និងអ្វីៗទាំងប៉ុន្មាន ដែលគាត់ចង់ធ្វើនោះសព្វគ្រប់ហើយ
គាត់សង់ក្រុងទាំងប៉ុន្មានដែលស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានជូននោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រអែលទៅរស់នៅ។