សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយលើកលែងទោសអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលទ្រង់ប្រទានដល់ដូនតារបស់គេវិញ។
២ របាក្សត្រ 6:24 - អាល់គីតាប កាលណាអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកទ្រង់ និងសរសើរតម្កើងនាមទ្រង់ ព្រមទាំងទូរអា និងអង្វរទ្រង់ក្នុងដំណាក់នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយអធិស្ឋានទូលអង្វរនៅចំពោះព្រះអង្គក្នុងព្រះវិហារនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយនឹងអធិស្ឋានទូលអង្វរនៅចំពោះទ្រង់ក្នុងព្រះវិហារនេះ |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយលើកលែងទោសអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលទ្រង់ប្រទានដល់ដូនតារបស់គេវិញ។
ទ្រង់បានធ្វើឲ្យយើងដកទ័ពថយ នៅមុខបច្ចាមិត្ត ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ របស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់ គឺទាស់នឹងទ្រង់តែមួយគត់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើមួយ ដែលទ្រង់ចាត់ទុកថាជាអំពើអាក្រក់។ ទោះបីទ្រង់កាត់ទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែសុចរិត ហើយទោះបីទ្រង់ធ្វើទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែឥតកំហុសដដែល។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្តី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវបានទេ។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលអុលឡោះតាអាឡា ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ទ្រង់ដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។
ឱអុលឡោះជាអម្ចាស់ អើយ! ឥឡូវនេះ តើឲ្យខ្ញុំនិយាយដូចម្តេចកើត បើជនជាតិអ៊ីស្រអែលបាក់ទ័ព នៅមុខខ្មាំងសត្រូវដូច្នេះ?
ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ដោយនាំគ្នាគោរពបម្រើព្រះបាល។