កូនចៅរបស់ណាពីហារូន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់ណាពីហារូនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
២ របាក្សត្រ 35:4 - អាល់គីតាប ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចទតជាស្តេចស្រុកអ៊ីស្រអែល និងស្តេចស៊ូឡៃម៉ាន ជាកូនបានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបម្រុងខ្លួនជាស្រេច តាមវង្សនៃឪពុកអ្នករាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដីដែលព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រាទ្រង់បានកត់ទុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបំរុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក |
កូនចៅរបស់ណាពីហារូន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់ណាពីហារូនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ស្តេចស៊ូឡៃម៉ានបានតែងតាំងអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចស្តេចទត ជាឪពុកបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរអុលឡោះតាអាឡា និងជួយក្រុមអ៊ីមុាំ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលស្តេចទត ជាជំនិតរបស់អុលឡោះបានបង្គាប់ទុក។