ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
២ របាក្សត្រ 34:26 - អាល់គីតាប ប៉ុន្តែ ចូរទៅប្រាប់ស្តេចស្រុកយូដា ដែលចាត់អស់អ្នកឲ្យមកសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្តេចយូដាដែលចាត់អ្នករាល់គ្នាឲ្យមកសួរដល់ព្រះយេហូវ៉ា ត្រូវទូលទ្រង់ថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា |
ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រអែល និងយូដា ពីសេចក្តីទាំងប៉ុន្មាន ក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើង មិនបានកាន់តាមបន្ទូលរបស់អុលឡោះតាអាឡា ដើម្បីប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះទេ»។
អ្នកថ្លែងបន្ទូលរបស់អុលឡោះមានប្រសាសន៍ថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។