ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 3:4 - អាល់គីតាប

បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្តោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្តេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ថែវ​ដែល​នៅ​ពី​មុខ មាន​បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌ដំណាក់ ហើយ​កម្ពស់​មួយរយ​ម្ភៃ​ហត្ថ ស្ដេច ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ មាន​កម្ពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្ដេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បាំង‌សាច​ដែល​នៅ​ពី​មុខ នោះ​បណ្តោយ​២០​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ហើយ​កំពស់​១២០​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង

សូមមើលជំពូក



២ របា‌ក្សត្រ 3:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី‌សក្ការៈ​នៃ​ដំណាក់ មាន​បណ្តោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់ មាន​ប្រវែង​ដប់​ហត្ថ។


ពួក​គេ​ធ្វើ​ពិធី​ញែក​ដំណាក់​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។


គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់។ គាត់​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។


អ៊ីសា​ដើរ​ចុះ​ឡើង​ក្នុង​បរិវេណ​ម៉ាស្ជិទ​ដែល​មាន​ឈ្មោះ​ថា «បរិវេណ​ស៊ូឡៃ‌ម៉ាន»។


បុរស​នោះ​នៅ​ជាប់​ជា​មួយ​ពេត្រុស និង​យ៉ូហាន​ជា‌និច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម​រោម​អ្នក​ទាំង​ពីរ​នៅ​បរិវេណ​ស៊ូឡៃម៉ាន។


សាវ័ក​បាន​នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ដ​គំនិត​គ្នា គេ​ឈរ​នៅ​តាម​បរិវេណ​ស៊ូឡៃម៉ាន។