២ របាក្សត្រ 29:1 - អាល់គីតាប ស្តេចហេសេគាបានឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការីយ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទហេសេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនព្រះវស្សា មាតាទ្រង់ព្រះនាមថា អ័ប៊ីយ៉ា ជាបុត្រីសាការី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាបានឡើងសោយរាជ្យ ក្នុងព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលហេសេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ប៊ីយ៉ា ជាបុត្រីសាការី |
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
ស្តេចអហាសស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្តេចស្រុកអ៊ីស្រអែលឡើយ។ បន្ទាប់មកស្តេចហេសេគាជាកូន ឡើងស្នងរាជ្យ។
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺអ៊ីមុាំអ៊ូរី និងលោកសាការីយ៉ា ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា។