ស្តេចយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់បំណងអុលឡោះតាអាឡា អស់មួយជីវិត ដូចអ៊ីមុាំយេហូយ៉ាដាបានបង្ហាត់បង្រៀន។
២ របាក្សត្រ 24:2 - អាល់គីតាប ស្តេចយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា អស់មួយជីវិតរបស់អ៊ីមុាំយេហូយ៉ាដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូអាសបានប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា អស់មួយជីវិតរបស់សង្ឃយេហូយ៉ាដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ |
ស្តេចយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់បំណងអុលឡោះតាអាឡា អស់មួយជីវិត ដូចអ៊ីមុាំយេហូយ៉ាដាបានបង្ហាត់បង្រៀន។
លោកយេហូយ៉ាដារកបានប្រពន្ធពីរនាក់មកជូនស្តេចយ៉ូអាស ហើយស្តេចបង្កើតបានបុត្រាបុត្រីជាច្រើន។
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។