២ របាក្សត្រ 24:16 - អាល់គីតាប គេបញ្ចុះសពគាត់នៅបុរីស្តេចទតជាមួយស្តេច ដ្បិតគាត់បានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រអែល ចំពោះអុលឡោះនិងដំណាក់របស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបញ្ចុះសពលោកនៅជាមួយពួកស្តេច នៅក្នុងក្រុងដាវីឌ ព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌជាមួយស្ដេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ចំពោះព្រះជាម្ចាស់ និងព្រះដំណាក់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អ ក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ នឹងព្រះវិហារទ្រង់ផង |
ស្តេចយ៉ូអាសកោះហៅអ៊ីមុាំយេហូយ៉ាដា ព្រមទាំងអ៊ីមុាំឯទៀតៗមក រួចសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះ សម្រាប់ការជួសជុលដំណាក់វិញ»។
ស្តេចយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នា សុទ្ធតែជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចអ៊ីស្រអែល។
ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។
លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចគាត់ទទួលមរណភាព ក្នុងអាយុមួយរយសាមសិបឆ្នាំ។
ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាមកក្រាបគោរពស្តេច ហើយស្តេចក៍ស្តាប់ពួកគេ។
ស្តេចហេសេគាបានចាត់ចែងរបៀបនេះ ក្នុងស្រុកយូដាទាំងមូល។ ស្តេចបានប្រព្រឹត្តយ៉ាងសុចរិតល្អត្រឹមត្រូវ និងដោយចិត្តស្មោះស្ម័គ្រ ជាទីគាប់ចិត្តអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីការដែលខ្ញុំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលខ្ញុំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះដំណាក់របស់ទ្រង់ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើទ្រង់។
កាលពួកសិស្សរបស់យ៉ះយ៉ាបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់យ៉ះយ៉ាទៅបញ្ចុះក្នុងផ្នូរ។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!