ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 23:19 - អាល់គីតាប

លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្តី អាច​ចូល​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​តាម​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់​មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ​ចូល​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្ដី អាច​ចូល​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ

សូមមើលជំពូក



២ របា‌ក្សត្រ 23:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។