នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្តេចអ៊ីស្រអែលចេញពីសមរភូមិបានឡើយ។ ដូច្នេះស្តេចស្ថិតនៅក្នុងរទេះរហូតដល់ល្ងាច ហើយស្តេចក៏ស្លាប់នៅពេលថ្ងៃលិច។
២ របាក្សត្រ 19:1 - អាល់គីតាប ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា វិលមកដល់ដំណាក នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់ នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត |
នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្តេចអ៊ីស្រអែលចេញពីសមរភូមិបានឡើយ។ ដូច្នេះស្តេចស្ថិតនៅក្នុងរទេះរហូតដល់ល្ងាច ហើយស្តេចក៏ស្លាប់នៅពេលថ្ងៃលិច។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។